Play Now

បង្គន់​យកតាម​ខ្លួន !

ជីវិត​របស់​អ្នកជំនួញ​ជប៉ុន គឺជា​ជីវិត​មួយ​ដ៏​មមាញឹក​បំផុត​។ អាកប្បកិរិយា​ប្រញាប់​ប្រ​ញាល់​ជានិច្ច​នេះ បាន​នាំ​ឲ្យ​មានការ​លំបាក​ទី​ពីរ​មួយ​ផ្សេងទៀត ដែល​នោះ​ប្រហែលជា​ហេតុផល​ដែល​ក្រុមហ៊ុន Niban Too Corporation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ច្នៃប្រឌិត​ឡើង​នូវ​កា​តាប​យួរដៃ ដែល​មិន​ត្រឹមតែ​អាច​ផ្ទុក​ឯកសារ​សំខាន់ៗ​សព្វបែបយ៉ាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ផ្ទុក​កាកសំណល់​ប្រចាំថ្ងៃ​របស់​អ្នក​ផងដែរ​។​


​​កា​តាប​យួរដៃ Gotta Go Briefcase គឺជា​ការច្នៃប្រឌិត​ថ្មី​មួយ ដែល​ត្រូវបាន​រចនា​ឡើង​ឲ្យ​មានគុណ​សម្បត្តិ​អតិបរមា នៅក្នុង​ពិភព​មុខ​ជំនួញ​ជប៉ុន​ដែល​មានកា​រ​មមាញឹក​បំផុត​។ ដោយ​ត្រូវបាន​ផលិតឡើង​ពី​ស្បែក Mahogany និង​ថាស​បង្គន់​ដែក​ដែល​មិន​ច្រែះ​ចាប់​នោះ ការច្នៃប្រឌិត​ដែល​សន្សំ​ពេលវេលា​នេះ រួមមាន​ក្រដាស​ជូ​តដៃ​មួយ​ដុំ ដែល​អាច​នឹង​ត្រូវបាន​លាក់​ពីក្រោម​ទ្រនាប់​របស់​វា ដែល​បន្ស៊ី​គ្នា​និង​បន្ទះ​ដាច់​តែឯង​នៅ​ផ្នែក​ម្ខាង​ទៀត​។​
​​គ្រឿង​បន្ថែម​រួមមាន​ប្រដាប់​ទ្រ​ពែង ប្រដាប់​លាង​សម្អាត​ដៃ និង​កញ្ចក់​ឆ្លុះ​មុខ​មួយ ពីព្រោះ​ការតុបតែង​ខ្លួន​មាន​សារៈសំខាន់​ណាស់ នៅពេលដែល​អ្នក​កំពុង​ធ្វើ​មុខ​ជំនួញ នៅតាម​ទីកន្លែង​សាធារណៈ​។ កម្រិត​អតិបរមា​ដែល​ទ្រ​ទម្ងន់​កាតា​ប​យួរ​នេះ គឺ​៧៩,៤៥​គីឡូក្រាម ដូច្នេះ​ពួក​អ្នកជំនួញ​ជប៉ុន ប្រហែលជា​នៅតែ​ចង់​ប្រើប្រាស់​បង្គន់​សាធារណៈ ដើម្បី​ការពារ​បង្គន់​ដែល​អាច​យកតាម​ខ្លួន​នេះ​ពី​ការបែកបាក់ និង​ការធ្វើ​ឲ្យ​ក​ខ្វក់​អ្វីៗ​ផ្សេងទៀត​៕

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now