Play Now

បើកទូរទឹកកកនិង​ពាំ​កំប៉ុង​ស្រា​បៀរ

ឆ្កែឈ្មោះ​​បេស(Bes) រកបាន​ឋានៈ​ជា​សត្វ​ចិញ្ចឹម​ដែលមាន​ទេពកោសល្យ​បំផុតរបស់​ប្រទេស​អូស្ត្រាលី ដោយ​យកឈ្នះ​លើ​ឆ្កែ​ដែល​ចូលរួម​ផ្សេងៗ​ជាង​៦៣០​ក្បាល នៅក្នុង​ការប្រកួតប្រជែង​តាម​ប្រព័ន្ធ​អន​ឡាញដែលគេដាក់ឈ្មោះថា PETstock Pet Tricks។​


​​ម្ចាស់​ឈ្មោះ លី ម៉ា​រីយ៉ុត បាន​ប្រាប់​វេ​ប​សាយ news.com.au លោក​បាន​ចំណាយពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​បង្រៀន បេស ពី​វិធី​ពាំ​កំប៉ុង​ស្រា​បៀរ​មក​ឲ្យ​គាត់​។​
​​"​ដំបូង​ខ្ញុំ​បាន​បង្រៀន បេស ពី​របៀប​ពាំ​កំប៉ុង​និង​ដប​ឡើង បន្ទាប់មក​បានបង្ហាញ​ឆ្កែ​ញី​នេះ​ពី​ទីតាំង​ដែល​កំប៉ុង​និង​ដប​ស្ថិតនៅក្នុង​ទូរទឹកកក ហើយ​បង្គាប់​ឲ្យ​វាបើកទូរទឹកកកនិង​ពាំ​របស់របរមក​ឲ្យ​"​។​
​​"​នោះ​គឺជា​រឿង​ធម្មតា​ទេ ដែលវា​អាច​ពាំ​យកមក​ឲ្យ​នូវ​អ្វីៗ​ផ្សេងទៀត ដែល​រួមមាន​ទាំង​ឧបករណ៍​បញ្ជា​ទូរទស្សន៍​ទៀតផង !"​៕

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now