កាសែត Guang-Ming-Daily បានរាយការណ៍ថា តួសម្តែងស្រីជនជាតិចិននាង ហ្សាង ហ្ស៊ីយី ត្រូវបានឃើញកំពុងលំហែកាយនៅក្នុងប្រទេសថៃជាមួយមិត្តប្រុស ដែលគេនិយាយជាពាក្យចចាមអារ៉ាមរបស់នាង ឈ្មោះ សា បេនីង ដែលជាអ្នកអានព័ត៌មានរបស់ទូរទស្សន៍ CCTV ចិន ។
អ្នកនិយមប្រើប្រាស់អ៊ិនធើណិតម្នាក់ ដែលបានដើរប៉ះអ្នកទាំងពីរនៅលើកោះ Nang Yuan បាននិយាយថា នាង ហ្សាង និងលោក សា ត្រូវបានឃើញកៀកកើយនឹងគ្នាដោយបើកចំហ ខណៈកំពុងញ៉ាំអាហារមួយពេលនៅឯភោជនីយដ្ឋានមួយ។
នេះជាលើកទីពីរហើយដែលតាមសេចក្តីរាយការណ៍ នាង ហ្សាង និងលោក សា បាននឹងកំពុងលំហែកាយនៅក្នុងប្រទេសថៃ។
កាលពីដើមខែនេះ អ្នកទាំងពីរត្រូវបានប្រទះឃើញនៅលើកោះសាមុយ។
ការសង្ស័យអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានចាប់ផ្តើមនៅក្នុងខែកក្កដា ប៉ុន្តែអ្នកទាំងពីរមិនទាន់សារភាពចំពោះទំនាក់ទំនងនេះនៅឡើយទេ៕