Play Now

ហាងខ្មោចឆៅនៅក្រុងតូក្យូ

 មើល​ពី​ខាងក្រៅ​ទៅ​ដូចជា​ហាង​អាហារ​មួយ​ដ៏​កក់ក្តៅ​ និង​ប្រកបដោយ​ផាសុកភាព ដែល​លម្អ​ទៅដោយ​គ្រឿង សង្ហារិម ​ធ្វើ​ពី​ឈើខ្មៅ​និង​រុក្ខជាតិ​ដាំ​នៅក្នុង​ផើង​។​

​​ពួក​អ្នកបម្រើ​ស្រី​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ដើរ​ទៅមក​ដូចជា​ខ្មោចឆៅ និង​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​របស់​អ្នក​ចូលចិត្ត​រឿងនិទាន​រៀបរាប់​តាមរយៈ​រូបភាព​ក្លាយជា​ការពិត​។​

​​ប៉ុន្តែ​សូម​ចាំ​បន្តិច​សិន ព្រោះ​មាន​អ្វីមួយ​ចម្លែក​នៅនឹងដៃ​របស់​ពួកគេ​។ សរសៃ​ឈាម​ពណ៌​ខៀវ​ហាក់ដូចជា​លៀន​ចេញ​ក្រៅ ហើយ​សាច់​របស់​ពួកគេ​មើលទៅ​ដូចជា​រលួយ​។​

​​ពិនិត្យមើល​ផ្ទៃមុខ​របស់​ពួកគេ អ្នក​អាច​មើលឃើញ​ថ្ពាល់​ដែល​ហូរឈាម និង​សាច់​រលួយ​ដាច់ចេញពី​ថ្ងាស​របស់​ពួកគេ​។​

​​មុនពេល​ដែល​អ្នក​ត្រឡប់ក្រោយ​និង​រត់​ចេញតាម​ទ្វារ សូម​កំ​ភ្លេច​ថា ​នេះ​គឺ​គ្រាន់តែ​ជា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​មួយ​នៅឯ​ហាង​អាហារ Schatzkiste ប៉ុណ្ណោះ​។​

​​នៅក្នុង​ឆ្នាំ​ទី​បី​របស់ខ្លួន "​ស្រី​បម្រើ​ខ្មោច​" (Maid of the Dead) គឺជា​ព្រឹត្តិការណ៍​មួយ​នៃ​ពិធីបុណ្យ Halloween ដែល​ត្រូវ​បានរៀបចំ​ដោយ​ហាង Schatzkiste ដែលជា​ភោជនីយដ្ឋាន​បែប​វប្បធម៌​មួយ​របស់​សង្កាត់​អាគី​ហា​បា​រ៉ា នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​​អំឡុងពេល​បី​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ ពួក​អ្នកបម្រើ​ស្រី​ត្រូវបាន​ចម្លង​នូវ​វីរុស​មួយ ដែល​ប្រែក្លាយ​ពួកគេ​ទៅជា​ខ្មោចឆៅ​បន្តិច​ម្តងៗ ដោយ​ការធ្វើ​ឲ្យ​រាងកាយ​រលួយរលេះ​រាល់ថ្ងៃ​។​

​​ភ្ញៀវ​ទាំងឡាយ​ត្រូវបាន​ណែនាំ​មិន​ឲ្យ​ប៉ះពាល់​ពួក​អ្នកបម្រើ​ខ្មោចឆៅ​ទាំងនេះ​ទេ​។​

​​ហាង​អាហារ​នេះ​ក៏មាន​រៀប​ដាក់​សៀវភៅ​រាយ​មុខម្ហូប​គួរ​ឲ្យ​ខ្លាច ដែល​ត្រូវបាន​រំលឹក​ដោយ​ភាពយន្ត​ខ្មោចឆៅ​ផងដែរ​។​

​​"​ទុក​ឲ្យ​ខ្មោច​ដែល​ដេក​សម្រាក​" (Let Sleeping Corpses Lie) គឺជា​មុខម្ហូប​មួយ​ដែល​គេ​ដាក់​ស៊ុត​ចៀន​ពីលើ​បាយ​ជាមួយនឹង​សាច់ក្រក ដែល​គេ​តុបតែង​ជា "​ម្រាមដៃ​ខ្មោច​" ដែល​កំពុង​ព្យាយាម​រុក​ចេញពី​ដី​៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now