Play Now

ឈិ​ត សុជាតា​នឹង​ដក​ខ្ទង់ច្រមុះ​សិប្បនិម្មិត​

ភ្នំពេញ:ថ្មីៗ​នេះ ឈិ​ត សុជាតាបាន​ត្អូញត្អែ​ពី​រឿង​ច្រមុះ​សិប្បនិម្មិត​របស់​នាង ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ នាំ​ឲ្យ​ពិបាក​នៅក្នុង​ខ្លួន នឹង​ឈានដល់​កើត ជំងឺ​ផ្តាសាយធំ ជាប់​ជាប្រចាំ ហើយ​នាង​កំពុងមាន​ក្តី​ក្តុកក្តួល​ចំពោះ​រឿងនេះ​យ៉ាង​ក្រៃលែង​។​នាង​បន្ទោស​ច្រមុះ​សប្ប​និម្មិត​ហើយ​សម្រេចចិត្ត​ដក​វា​ចេញ​។​

​ក្រោយពី​ចេញ​ច្រៀង​ជាប់ៗ​គ្នា​ពីថ្ងៃ​នេះ​មក ឈិ​ត សុជាតា មានការ​ឈឺចាប់ និង​កើត​ផ្តាសាយធំ​ដែល​បណ្តាលមកពី​ខ្ទង់ច្រមុះ​សិប្បនិម្មិត​នោះឯង​។

​ជា​តឹកតាង កញ្ញា មុខស្រស់ និង​មាន​រាង​សិច​ស៊ី​រូបនេះ បា​នប​ញ្ញាក់​ប្រាប់ថា “​ទោះបីជា​ខ្ញុំ​ឈឺ​ព្រោះ​ផ្តាសាយ តែ​ខ្ញុំ​រីករាយ ដែល​បាន បម្រើ ទស្សនិកជន នៅក្នុង​អាជីព​នេះ​។ ខ្ញុំ​មិនទាន់​ទៅ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​អំពី​ការដក​ខ្ទង់ច្រមុះ​សិប្បនិម្មិត​នេះ​ចេញ​នៅឡើយ​ទេ ដោយ​ការងារ​មមារ​ញឹក​ពេក​។ ម្យ៉ាងទៀត​ខ្ញុំ​ផ្តាសាយ​ជាប់​រហូត រក​ធ្វើ​អី្វ​ក៏​មិនកើត​សោះ​” នេះ​បើ​យោងតាម ទស្សនា​វ​ដ្តី ប្រជាប្រិយ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សុជាតា បា​នប​ញ្ញាក់​ប្រាប់ថា ដោយសារ​មួយរយៈ​ពេលនេះ​អាកាសធាតុ​ប្រែប្រួល ទើប​ធ្វើ​ឲ្យ​នាង​ផ្តាសាយ ធម្មតា​ពេល​ផ្តាសាយ​តែងតែ​ធ្វើ​ឲ្យ​ឈឺ​ខ្ទង់ច្រមុះ​ខ្លះ​។ តែ​នាង​ពុំ​បានដឹង​ច្បាស់​ថា​ផ្តាសាយ​នេះ​បណ្តាលមកពី​ការ​កែខៃ​ខ្ទង់ច្រមុះ​នោះ​ឬ​យ៉ាងណាទេ ។ ពេលទំនេរ​នាង​នឹង​ទៅ​ជូ​ប​គ្រួ​ពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ដើម្បី​ដក​ខ្ទង់ច្រមុះ​ចេញ​។ ណាមួយ​មានមតិ មហាជន ជា​ច្រើ​នាក់​បាន​និយាយថា ខ្ទង់ច្រមុះ​ធម្មជាតិ​របស់​នាង​ស្អាត​សម​នឹង​មុខ​របស់​នាង​ជាង​ខ្ទង់ច្រមុះ​សិប្បនិម្មិត​ទៅទៀត​។​

​សូមបញ្ជាក់ថា ឈិ​ត សុជាតា ធ្លាប់​រអ៊ូ​ប្រាប់​មិត្តភក្តិ​ស្និទ្ធស្នាល​របស់ខ្លួន​ថា នាង​មាន​អារម្មណ៍​ឈឺចាប់ ជាមួយនឹង​ខ្ទង់ច្រមុះ សិប្បនិម្មិត​នេះ ខ្លាំងណាស់ ជាង​មួយឆ្នាំ​ហើយ​ដែល​នាង​បានធ្វើការ​កែខៃ នៅក្នុង​ខ្លួន​នាង​ពុំមាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​សោះ ទើបតែ​ពេលនេះ វា​បានធ្វើ​ទុក្ខ​ខ្លាំង ទើប​ចង់​ដក​វា​ចេញ​។ លើសពីនេះ ការកែ​ច្រមុះ​អាច​ប៉ះពាល់​ដល់​សំឡេង​របស់​នាង និង​មាន​ជំងឺ​ផ្តាសាយ​ជាប្រចាំ​ទៀតផង​។​

​គួរ​ឲ្យ​កត់សម្គាល់​ដែលថា នៅក្នុង​ពិភព​សិល្បៈ​មាន​សិល្បការិនី​ជាច្រើន​ដូង​បាន​ចូល​ហាង​កែស​ម្ជ​ស្ស និង​ហាង​កែ​ខ្ទង់ច្រមុះ​របស់ខ្លួន ដើម្បី​តំឡើង​សម្រស់​ឲ្យ​កាន់តែ​ស្រស់​ឆើតឆាយ​នោះ មានដូចជា ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា នី​មុន្នីនាថ សឿ សុធា​រ៉ា សា​សា កុល​ដាវី ឆៃលី ដា​ឡែ​ន ព្រមទាំង ឈិ​ត សុជាតា និង​សិល្បកា​រិ​និ​ជា​ដទៃទៀត​៕​

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now