កំពូលតារាបង្ហាញម៉ូតអង់គ្លេស នាង ខេត ម៉ូស មិនមានការចម្លែកក្នុងការថតអាក្រាតដងខ្លួនឲ្យទស្សនាវដ្តីនោះទេ ប៉ុន្តែនៅលើក្របចុងក្រោយនៃការបោះពុម្ពផ្សាយជាភាសាអាល្លឺម៉ង់និងភាសារុស្ស៊ីរបស់ទស្សនាវដ្តីInterview នាងត្រូវបានចូលរួមដោយមិត្តរួមប្រទេសរបស់នាង គឺនាង ណាអូមី ខាមប៊ែល។
ខេត ម៉ូស បានថតរូបព្រលែងល្វែងលើឲ្យទស្សនាវដ្តីផ្សេងៗជាច្រើនដូចជាទស្សនាវដ្តី Spanish Vogue ទស្សនាវដ្តី Vanity Fair ទស្សនាវដ្តី Love Magazine និងទស្សនាវដ្តី Elle ជាដើម។
ប៉ុន្តែសម្រាប់នាង ខាមប៊ែល វាគឺជាការថតរូបដែលបញ្ចេញសាច់បំផុតសម្រាប់អាជីពរបស់នាង។ នៅលើក្របទស្សនាវដ្តីស-ខ្មៅដ៏គួរឲ្យត្រេកត្រអាល នាងផ្តេកចំហៀងខ្លួនស្រាតល្វែងលើដោយបញ្ចេញដោះទាំងពីរ ខណៈដែល ខេត ម៉ូសផ្អែកខ្លួននៅពីក្រោយនាង។
អមជាមួយរូបភាពនោះគឺជាចំណងជើងធំមួយដែលសរសេរថា ៖ "ណាអូមី ខាមប៊ែល និយាយទៅកាន់ខេត ម៉ូសថា ខ្ញុំស្រឡាញ់អ្នក ខេត !"។
នេះជាការចុះផ្សាយរួមគ្នាដំបូងរបស់ពួកនាង ចាប់តាំងពីការថតរូបមួយនាឆ្នាំ២០០៨ ឲ្យទស្សនាវដ្តី Vogue Paris៕