កាលពីយប់មិញនេះ កូរ៉េខាងជើងបានបញ្ចេញវីដេអូឃ្លិបថ្មីមួយទៀត ដែលបង្ហាញពីការប្រើប្រាស់អាវុធ ប្រល័យលោក ដ៏មានឥទ្ធិពល (មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) វាយប្រហារកម្ទេចកងទ័ពអាមេរិក ដែលបោះមូលដ្ឋាននៅកូរ៉េខាងត្បូង និងចាប់ជនជាតិអាមេរិក ១៥០.០០០ នាក់នៅកូរ៉េខាងត្បូង ធ្វើជាចំណាប់ខ្មាំងទាំងអស់។
ឃ្លិបនេះត្រូវបង្ហោះនៅក្នុងវិបសាយរដ្ឋកូរ៉េខាងជើង Uriminzokkiri និងលើ Youtube។ ឃ្លិបនេះ មានចំណងជើងថា “សង្គ្រាមខ្លីរយៈពេល ៣ ថ្ងៃ ឬ A Short Three-Day War” ដោយមានបាញ់គ្រាប់រ៉ុក្កែតដូចភ្លៀងធ្លាក់មកលើកូរ៉េខាងត្បូង ហើយបន្ទាប់មក កងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់បានឆ្លងកាត់ព្រំដែនចូលលុកលុយកូរ៉េខាងត្បូង។
យោងតាមអ្នកអត្ថាធិប្បាយលើឃ្លិបថា “ទាហានកូរ៉េខាងជើងនឹងចូលកាន់កាប់ទីក្រុងសេអ៊ូល និងទីក្រុងផ្សេងៗទៀត ព្រមទាំងចាប់ជនជាតិអាមេរិក ១៥០.០០០ នាក់ជាចំណាប់ខ្មាំង”។
កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបង្ហាញវីដេអូពីរបៀបកម្ទេចក្រុងវ៉ាស៊ីនតោន សេតវិមាន និងអគារសភាអាមេរិក ដោយប្រើមីស៊ីលរួចមកហើយដែរ។ ទស្សនាវីដេអូពីរបៀបកូរ៉េខាងជើងធ្វើសង្រ្គាម៣ថ្ងៃ យកឈ្នះទ័ពអាមេរិក៖