ការ៉ាកាស៖ ប្រធានាធិបតីប្រទេស វេណេហ្សូអេឡា ហ៊ូហ្គោ ឆាវែស បានទទួលមរណភាព ហើយកាល ពីថ្ងៃអង្គារ ទី០៥ ខែមីនា ក្នុងមន្ទីរពេទ្យមួយ នៃទីក្រុង ការ៉ាកាស។ នេះបើតាម អនុប្រធានាធិបតី លោក នីកូល ម៉ាដូរ៉ូ ដែលបានប្រកាស តាមវិទ្យុ និងទូរទស្សន៍ជាតិ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣ថា ជាមួយនឹងការ សម្រក់ទឹកភ្នែក ការស្លាប់នេះ បានប្រកាសប្រាប់ដល់ប្រជាជនវេណេហ្សូអេឡា ទំាងអស់ ពីសំណាក់វេជ្ជបណ្ឌិត ខាឡូស អាវ៉េឡូ របស់មន្ទីរពេទ្យយោធា ដែលជាមន្ទីរពេទ្យលោក ឆាវែស ចូលសម្រាកអស់រយៈ ពេលពីរសប្តាហ៍ បន្ទាប់ពី ត្រឡប់មកពីប្រទេសគុយបា កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
លោកបន្តថា «កាលពីវេលាម៉ោង ០៤ និង២៥នាទី ល្ងាច លោកប្រធានាធិបតីអគ្គបញ្ជាការ ហ៊ូហ្គោ ឆាវែស បានទទួលមរណភាពហើយ »។ លោកបានហៅព្រឹត្តិការណ៍នេះថា ជាសោកនាដកម្មប្រវត្តិសាស្រ្ត និងថែម ទំាងបានជំរុញឲ្យប្រុងប្រយ័ត្នសម្រាប់សនិ្តភាព ក្នុងប្រទេសថែមទៀតផង។អមជាមួយនឹងសមាជិកសំខាន់ៗ នៃប្រធានគណៈរដ្ឋមន្រ្តី លោក ម៉ាឌូរ៉ូ បានថ្លែងអំណរគុណ ដល់ប្រទេសជា មិត្តមួយចំនួន ក្នុងពេលវេលាទុក្ខសោកនេះ ដោយលោកថា «យើងសូមថ្លែងអំណរគុណចំពោះ សាមគ្គីភាពរក ទីបំផុតគ្មានរបស់អ្នក» ។
ជាមួយគ្នានោះផងដែរ លោកក៏បានអំពាវនាវ ដល់ប្រជាជន និងអ្នកនយោបាយវេណេហ្សូអេឡា ត្រូវរួមគ្នា ជាធ្លុងមួយ ដោយមិនឲ្យកើតមានអំពើហិង្សា ឬការស្អប់ខ្ពើមនោះទេ ប៉ុន្តែត្រូវមានសេចក្តីស្រលាញ់ សនិ្តភាព ការរួបរួមគ្នា រួមទំាងមានវិន័យ របៀបរៀបរយផងដែរ។ ខណៈនោះដែរ រដ្ឋមន្រ្តីការពារជាតិលោក ឌីអាហ្គោ ម៉ូល័ររ៉ូ ក៏បាននិយាយក្នុង សេចក្តីថ្លែងមួយថា «កងកម្លំាងជាតិរបស់ប្រទេស បូលីវី បានអំពាវនាវ ឲ្យមានការ រួបរួមគ្នា ហើយយើងក៏បានដាក់ពង្រាយកម្លំាងដើម្បី ធ្វើឲ្យប្រាកដពីសន្តិសុខ និងអធិបតេយ្យភាព របស់ប្រជា ជនវ៉េណេស៊ុយអេឡាផងដែរ»។គួរបញ្ជាក់ផងដែរលោក លោក ហ៊ូហ្គោ ឆាវែស បានកាន់កាប់អំណាចក្នុងប្រទេសវ៉េណាស៊ុយអេឡា អស់រយៈពេល ១៤ឆ្នាំ ដោយលោកបានជាប់ឆ្នោតក្នុងអាណត្តិលើកទីបី របស់លោក កាលពីចុងខែតុលា ប៉ុន្តែលោកមិនអាចស្បថចូលកាន់តំណែង ខណៈកម្មវិធីសម្បថធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា កន្លងទៅនេះ ដោយសារតែលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
Source : CHN