Play Now

ស៊ីរីៈ ការវាយ ប្រហារដណ្តើម តំបន់កាន់ កាប់នៅតែបន្ត, អាមេរិកនៅ តែគាំទ្រ ក្រុមប្រឆាំង

ដាម៉ាស៖ យោងតាមទី ភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣ នេះថា ការវាយប្រហារ គ្នាយ៉ាង​កាច​​សាហាវ នៅតែបន្តរវាងកង កម្លាំងរដ្ឋាភិបាល នឹងក្រុមឧទ្ទាមប្រដាប់អាវុធ ដោយពួកគេបានព្យាយាមដណ្តើមកាន់កាប់ទៅលើទីក្រុង អាល់ រ៉ាកកា ភាគឦសានប្រទេស ស្របពេលដែល លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរី បាន អះអាងថាគ្រឿងសព្វាវុធភាគច្រើន ដែលប្រទេសក្នុងតំបន់ បាន​បញ្ជូន​ទៅ​កាន់ក្រុមឧទ្ទាម នោះនឹងធ្លាក់ទៅលើដៃពួកឧទ្ទាម ដោយនឹងមិនបានទៅ អ្នកដែលមិនជាប់ពាក់ ព័ន្ធគ្នានោះទេ។

ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីបានចេញផ្សាយថា កងកម្លាំងរដ្ឋាភិបាលបានបើកការវាយ ប្រហារចំទីតាំងរបស់ ក្រុមបណ្តាញភេរវករ​អាល់​កៃដា ដែលមានឈ្មោះថាក្រុមសម្ព័ន្ធ នូស្រា ស្ថិតនៅក្នុងទីក្រុង អាល់ រ៉ាកកា។ ព័ត៌មានបានចេញផ្សាយទៀតថា ក្រុមសកម្ម​ប្រយុទ្ធ​ប្រដាប់ ដោយអាវុធ បានវាយប្រហារលើទ្រព្យសម្បត្តិរដ្ឋ និង ឯកជននៅទីក្រុងនោះផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ វិទ្យុស្សាម ដែល​​គាំទ្ររដ្ឋាភិបាលបានចេញផ្សាយកាលពីថ្ងៃអង្គារ ថា ប្រជាជនរស់ នៅទីក្រុង អាល់ រ៉ាកា ក្នុងចំនួនដ៏ច្រើនបានរត់​ភៀសខ្លួន​ទៅស្នាក់​នៅ​​ទីក្រុង ឌែរ អាល់ ហ្សួរ និង ទីក្រុង ស៊ីរីដទៃទៀត ហើយអភិបាលទីក្រុង ឌែរ អាល់ ហ្សួរ បានបញ្ជាឲ្យ គ្រប់ភាគីទាំងអស់​នៅក្នុងតំបន់​របស់​ខ្លួន ទទួលយកនូវជនភៀសខ្លួនទាំងអស់ ព្រមទាំងផ្តល់ នូវអ្វីដែលពួកគេត្រូវការផងដែរ។ដោយឡែកក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ព្រមទាំង ជាអ្នកគាំទ្រដល់ក្រុមប្រឆាំងយ៉ាងសកម្មផងនោះបានលើកឡើងថា កងកម្លាំងទ័ព​អាកាស​ស៊ីរី បានបើកការវាយប្រហារចំនួនពីរលើកកាលពីថ្ងៃអង្គារ ដោយគោលដៅនៃការវាយប្រហារ នោះគឺ ទីតាំងស៊ើបការណ៍ដែល​ជា​​បណ្តាញរបស់រដ្ឋាភិបាល នៅក្នុងទីក្រុង អាល់ រ៉ាកកា បន្ទាប់ពី ក្រុមឧទ្ទាម បានដណ្តើមកាន់កាប់វាកាលពីពេលថ្មីៗនេះ។ចំពោះលោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរី វិញ ពេលនេះកំពុងតែស្ថិតនៅប្រទេស កាតាដើម្បី បំពេញដំណើរទស្សនកិច្ចរបស់ខ្លួន ហើយលោកបានបង្ហាញការបន្តគាំទ្របន្ថែម ទៀតដល់ក្រុមប្រឆាំង នៅស៊ីរីផងដែរ។ ជាងនេះទៀតលោក ឃឺរី សង្ឃឹមថាគ្រឿងសព្វាវុធ ដែលប្រទេសក្នុងតំបន់ បានផ្តល់ ទៅកាន់ក្រុមប្រឆាំងនៅស៊ីរីនោះ នឹងមិនធ្លាក់ទៅក្នុងដៃក្រុម ឧទ្ទាមដែលមិនមានជាប់ពាក់ព័ន្ធ នឹងក្រុម​ប្រឆាំង​នោះឡើយ។គួរបញ្ជាក់ផងដែរថា ការវាយប្រហារកាលពីថ្ងៃអង្គារ ម្សិលមិញនេះ កងកម្លាំងរដ្ឋាភិបាល បាន បើកការវាយ​ប្រហារ​ទៅលើទីតាំងសំខាន់ៗដែលក្រុមប្រឆាំងបានដណ្តើមកាន់កាប់កាលពី ពេលកន្លងមក ហើយវាក៏ជាការទទួលបានជោគជ័យផងដែរ ដោយ​សារតែកងកម្លាំងលោក ប្រធានាធិបតី បាហ្សា អាល់ អាស្សាដ ចាត់វិធានការតាមផ្លូវអាកាសនោះ៕

Source : CHN

សូមជួយផ្តល់មតិ និងចែករំលែក

Play Now