អស់រយៈកាល ៦ឆ្នាំមកហើយ ដែលបណ្ឌិតប្រទេសថៃមានគំនិតអភិវឌ្ឈន៍ភូមិរបស់គាត់។ ទិសដៅរបស់គាត់ គឺផ្ដោតលើការទាក់ទាញ ដល់វិស័យទេសចរណ៍ គាត់បានណែនាំឲ្យប្រជាជននៅក្នុងភូមិរបស់គាត់ចិញ្ចឹម សត្វពស់នៅផ្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
នេះជាពត៌មានដ៏ប្លែកមួយដែលនិយាយពីភូមិដ៏ល្បីល្បាញ ខាងចិញ្ចឹមសត្វពស់ គឺភូមិនៅតំបន់ BanKok Sa-Nga ប្រទេសថៃ ខេត្ត ភាគឥសាននៃតំបន់ Khon Kaen។ ផ្ទះរបស់ប្រជាជនចំនួន ១៤០ គ្រួសារ បានចិញ្ចឹមសត្វពស់យ៉ាងហោចណាស់ក៏មួយក្បាលដែរ ពួកគេចិញ្ចឹមវាដោយដាក់នៅក្នុងទ្រុងឈើ ហើយសត្វពស់ដែលពួកគេចិញ្ចឹមសុទ្ធសឹងជាប្រភេទពស់ដែលអាចបង្កគ្រោះថ្នាក់ ដល់អាយុ ជីវិតបាន។ ដូចជាពស់វែកមានពិសកាចសាហាវជាដើម។ អ្វីដែលទាក់ទាញ អារម្មណ៍របស់អ្នកទេសចរយ៉ាងខ្លាំងនោះ គឺការសម្តែង ប្រលែងលេងរវាងបុរស និងសត្វពស់វែកដ៏កាចសាហាវ ហើយមិនមានការញញើតថែមទៀត។ សូមប្រិយមិត្តទស្សនានិងតាមដានមើល វីដេអូ បង្ហាញជូនដូចខាងក្រោម៖
ប្រភព៖ គេហទំព័រ Popzone Asia