Play Now

 ការទំពារស្ករកៅស៊ូ មានប្រយោជន៍ សម្រាប់សុខភាពធ្មេញ

១-ស្រ្តីក្រិចប្រើស្ករកៅស៊ូដូចថ្នាំដុសធ្មេញ:
ប្រមាណជា ១០០០ឆ្នាំមុននេះ ស្ករកៅស៊ូហាក់ដូចជា បានកើតឡើង។ នាសម័យនោះស្រ្តីក្រិច ចូលចិត្តទំពារស្ករកៅស៊ូ ដែលធ្វើឡើងពីជ័រស្រល់ជាខ្លាំង ដោយសារតែវាមានក្លិនក្រអូប ងាយស្រួលទ្រាំ និងធ្វើឲ្យធ្មេញស្អាត។ ជ័រស្រល់នៅទីនេះ ត្រូវបានគេយកទៅ ធ្វើជាថ្នាំដុសធ្មេញ។

ស្ករកៅស៊ូត្រូវបានគេផលិត ជាលើដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៨៨៤ ហើយរហូតមកដល់ពេលនេះ មានក្រុមហ៊ុនផលិតស្ករកៅស៊ូចំនូន ៥៥០ នៅទូទាំងពិភពលោក ក្នុងនោះប្រទេសទួគី មាន៦០ក្រុមហ៊ុន។

២- ស្ករកៅស៊ូចូលរួមក្នុងកិច្ចការអង្កេតរបស់ប៉ូលីស:
កុំគិតថាស្ករកៅស៊ូ ដែលប្រើរួចហើយ អស់តម្លៃឲ្យសោះ។ ប៉ូលីសធ្លាប់ប្រើវាសម្រាប់ រកស្នាមធ្មេញ និងប្រភេទឈាម របស់ជនសង្ស័យ។ ពេលខ្លះវាជាវត្ថុតាង ដ៏សំខាន់សម្រាប់ តុលាការ។

៣-ស្ករកៅស៊ូគឺជាអាហារប្រចាំថ្ងៃរបស់ជនជាតិអាមេរិក:
នៅសហរដ្ឋអាមេរិក បរិមាណស្ករកៅស៊ូ ដែលលក់ដាច់ប្រចាំឆ្នាំ អាចយកមកលាតសន្ធឹង មានប្រវែង ៥.៦លានគីឡូម៉ែត្រ និងអាចយកមកព័ទ្ធ ផែនដីបានចំនួន ៤៣៩ជុំ។ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៦៥ ស្ករកៅស៊ូត្រូវបានគេយកទៅកាន់ លំហអាកាសជាលើកដំបូង ហើយអាកាសយាននិក ទំពារវាជំនួស ការដុសធ្មេញ។

៤-ស្ករកៅស៊ូត្រូវបានគេចាត់ថាជាថ្នាំដុសធ្មេញ:
បើមនុស្សម្នាក់គិតថា វាជាការរំខានណាស់ ពេលដុសធ្មេញ និង ប្រើស្ករកៅស៊ូជំនួសវិញ នោះនឹងត្រូវគេហៅថាមនុស្សខ្ជិល។ ជាក់ស្តែង បើមានអ្នកណាគិតដូច្នេះ ពិតជាខុសមិនខាន។ គេម្នាក់នោះមិនមែន ជាមនុស្សខ្ជិល ឬ ខ្ជះខ្ជាយនោះទេ ផ្ទុយទៅវិញវាជា ការអនុវត្តន៏នូវ ទម្លាប់ដ៏ល្អមួយ។

៥-ប្រភពនៃស្ករកៅស៊ូ:
នាជំនាន់ដើម ស្រ្តីក្រិចរក្សាធ្មេញបានស្អាត និងរក្សាមាត់ឲ្យមានក្លិនល្អ ដោយសារតែ គេប្រើជ័រស្រល់ ដែលមានក្លិនក្រអូប។ ជ័រប្រភេទនេះ គេបានច្នៃវាជាម្សៅ សម្រាប់ប្រើប្រាស់។ ដើមសតវត្សន៏ទី១៩ ប្រភេទជ័រប្រភេទជ័រស្រដៀងគ្នា និងស្ករកៅស៊ូត្រូវបានគេ ដាក់លក់នៅតាមបណ្តា ហាងនានានៅតាមមាត់សមុទ្រ ខាងកើតសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះអាមេរិក បានបង្កើតស្ករកៅស៊ូ “Double-mint” គឺលោក Wrigley ដែលក្រោយមកឈ្មោះ របស់គាត់ត្រូវបានក្លាយជា ឈ្មោះក្រុមហ៊ុនដ៏ធំបំផុត នៅសហរដ្ឋអាមេរិក។

៦-ការពារដង្កូវស៊ីធ្មេញ:
តាមរបាយការណ៏ផ្នែកវវិទ្យាសាស្រ្ត អំពីធ្មេញបានបង្ហាញឲ្យឃើញថា ស្ករកៅស៊ូអាចជួយ បន្ថយជាតិអាស៊ីតនៅក្នុងមាត់។ ការទំពារស្ករកៅស៊ូរយៈពេល២ ទៅ ៣នាទីអាចកម្ចាត់ជាស្ករ នៅក្នុងមាត់បាន ៩០ភាគរយ ហើយបើទំពារ ១០នាទីជាតិស្ករ នៅក្នុងមាត់សល់ត្រឹមតែ ១ភាគរយប៉ុណ្ណោះ។ ហេតុនេះហើយស្ករកៅស៊ូ អាចជួយបំបាត់ រោគដង្កូវស៊ីធ្មេញបាន៕

សូមជួយផ្តល់មតិ និងចែករំលែក

Play Now