ខេត្តកណ្ដាលៈ យុវជន៤នាក់ បន្ទាប់ពីពួកគេផឹកស៊ីស្រវឹង ហើយបានជិះម៉ូតូដេញ
គ្នាលេងតាមដងផ្លូវលឿនដូច ហោះក៏ប៉ះដៃចង្កូត គ្នា បណ្តាលឲ្យ
ម៉ូតូមួយគ្រឿងជ្រុល ទៅបុកនឹងដើមអំពិល ទឹកបារាំងស្លាប់ពីរ នាក់ភ្លាមៗ នៅនឹង
កន្លែងនិងពីរនាក់ ទៀតរបួស ស្រាល ត្រូវ បានគេបញ្ជូនទៅជួយ
សង្គ្រោះអាយុជីវិតបន្ទាន់ រីឯម៉ូតូ ពីរគ្រឿងក៏រងការ ខូចខាតយ៉ាងដំណំផងដែរ។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣
នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបែកចានឃុំ បែកចានស្រុកអង្គស្នួល
ខេត្តកណ្ដាល។
នគរបាលចរាចរបានឲ្យដឹងថា
ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះផលចិត្រាភេទប្រុសអាយុ១៨ឆ្នាំមុខរបរ
កម្មកររោងចក្រ ទី២ឈ្មោះ កុយ សារ៉ាក់
ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សទាំងពីរនាក់ រស់នៅភូមិថ្មី ឃុំបែកចាន
ស្រុកអង្គស្នួលខេត្តកណ្ដាល អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី
ស្មាស់រីវ៉ូពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំ បង1B-4515
និងយុវជនពីរនាក់ទៀតរងរបួសស្រាលទី១ឈ្មោះ ឆន លក្ខិណា ភេទប្រុសអាយុ១៨
ឆ្នាំរស់នៅភូមិម នោរម្យឃុំបែកចានស្រុកអង្គស្នួល(ជាអ្នកឌុប)ទី២ឈ្មោះ អៀង
អាយុប្រហែល១៨ឆ្នាំ រស់នៅភូមិថ្មីឃុំបែកចាន
ស្រុកអង្គស្នួលអ្នកទាំងពីរជិះម៉ូតូម៉ាក
ស៊ុយស៊ូគីស្មាសវីពណ៍ខ្មៅអត់ស្លាកលេខ។
អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបាននិយាយថា
មុនពេលកើតហេតុយុវជនទាំង៤នាក់ដែលត្រូវជាមិត្ត
ភក្ដិនិងគ្នាបានជិះម៉ូតូចេញ
ពីផឹកស៊ីនៅហាងរស្មីពេជ្រនិលនៅក្នុងសង្កាត់កន្ទោក ពេលនោះ ដោយសារមាន សភាព
ស្ងាត់ល្អពួកគេបានជិះម៉ូតូប្រដេញគ្នាលេង
ក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពីកើតទៅលិច កណ្ដាល
ទ្រូងផ្លូវនៅពេលមកដល់ចំណុចកើតហេតុ
ដោយសាម៉ូតូទាំងពីរគ្រឿងបានប៉ៈដៃចង្កូត គ្នាទើប
ម៉ូតូជនរងគ្រោះដែលស្លាប់នោះដួលឆ្លងផ្លូវជ្រុលទៅបុកដើមអំពិលទឹក
បារាំងនៅខាងឆ្វេងដៃតាមចិញ្ចើមផ្លូវជាតិតែម្តង។
ប្រភពនេះបន្ដថា
ពេលម៉ូតូបុកដើមអំពិលទឹកបារាំងនោះអ្នកដែល អង្គុយពីក្រោយបានធ្លាក់ចូល ទៅក្នុង
ប្រឡាយ ទឹកស្អុយតាមចិញ្ចើមផ្លូវនៅពេលគេជួយស្រង់ចេញមក
ពីក្នុងទឹកស្អុយឃើញស្លាប់បាត់ ទៅហើយ
និងម្នាក់ទៀតស្លាប់នៅក្បែរគល់អំពិលទឹកបារាំងជនរងគ្រោះ
ពុំមានពាក់មួកសុវត្ថិភាពនិងម៉ូតូពុំមាន កញ្ចក់មើល ក្រោយត្រឹមត្រូវ នោះដែរ ។
ចំណែកឯម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់ដែរ បានដួលក្បែរគ្នាតែពុំបុក
ដើមអំពិលទឹកបារាំងនោះ ទេ ទើបគ្រាន់តែរងរបួសតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងធ្វើកំណត់ហេតុ
ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកវត្ថុតាងទាំងពីរត្រូវយកទៅរក្សាទុករងចាំដោះស្រាយគ្នាជាក្រោយ៕
ប្រភព ស៊ីអេចអិន