កាំភ្លើងទំនើប ៦កាណុង M134 របស់អាមេរិក មានល្បឿននៃការបាញ់ខ្ពស់ជាងគេបង្អស់ ដោយបាញ់បាន ជាង៣ពាន់គ្រាប់ក្នុង១នាទី អាស្រ័យទៅលើប្រព័ន្ធស្វ័យប្រវត្ដិ ដែលបំពាក់នៅក្នុងកាំភ្លើងយន្ដនោះ។
M134 មានរូបរាងស្មុគស្មាញបន្ដិច ម៉ាស៊ីន១ដែលបំពាក់ក្នុងកាំភ្លើងនោះ ប្រើប្រាស់ថាមពលអគ្គិសនី មានតួនាទីបង្វិលកាណុងកាំភ្លើងនៅពេលដែលគ្រាប់ បានដាក់បញ្ចូលជាស្រេចនោះ។ កាំភ្លើងនេះមានបំពង់ដែកចំនួន ៦ វែងៗ ដាក់បញ្ចូលគ្នាទៅជារង្វង់មូល។
ជាសញ្វវុធកាន់ដៃ ប៉ុន្ដែ M134 មានកម្លាំងបំផ្លាញយ៉ាងសាហាវ។ ក្រៅពីសមត្ថភាពបាញ់ប្រហារទៅលើកម្លាំងទាហាន កាំភ្លើងនេះអាចកម្ទេចរថក្រោះ រថពាសដែក នាវាចម្បាំងធុនតូច ឧទ្ធម្ភាគចក្របានទៀតផង។
M134 ត្រូវបានប្រើប្រាស់ច្រើនក្នុង ជួរកម្លាំងទាហានអាមេរិក ពិសេសប្រើប្រាស់នៅលើឧទ្ធម្ភាគចក្រ ដែលមាន អ្នកប្រើប្រាស់តែ ១-២នាក់ប៉ុណ្ណោះ អាចវាយប្រហារក្នុងបរិវេណធំបាន។ ក្រៅពីនេះ M134 ក៏បានបំពាក់ដល់កម្លាំងទាហានជើងទឹកអាមេរិកផងដែរ សម្រាប់ បាញ់រះទៅលើសត្រូវដែលប៉ុនប៉ងឈ្លានពាន៕