Play Now

​គឹម លីហ្សា​មិន​ហ៊ាន​អះអាង​ពី​រឿង​រៀបការ​ក្នុង​ឆ្នាំ​២០១៣

ប្រភព​៖ ទស្សនា​វ​ដ្តី​ខ្មែរ​អប្សរា​, ដោយ៖ ​ឡេង សុជាតា
បន្ទាប់ពី​បាន​ឃើញ​កញ្ញា គឹម លីហ្សា បង្ហោះ​រូបថត​របស់ នាង ដែល​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​រស់នៅ​អូស្ត្រាលី តាម រយៈ ធា​ច​បៀ​កៀ មក​មាន​អ្នកខ្លះ​បានគិត​ថា បុរស​ម្នាក់​នោះ ប្រហែល​ជា​សង្សារ​ថ្មី និង​ចុង​ក្រោយ​​របស់​នាង​ហើយ បន្ទាប់​ពី បាន​លេចឮ​ថា នាង​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក អេ​ឡិច ចិន្ត្រា ។ ថ្មី​នេះ​បាន​លេចឮ​ថា គឹម លីហ្សា មាន​គម្រោង ចូល​រោងការ​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៣​ខាង​មុខ​នេះ ហើយ បុរស​ដែល​គេ​សង្ស័យថា ជា​គូរ​អនាគត​របស់​នាង គឺជា​បុរស ដែល​ថត​ស្និទ្ធស្នាល​ជាមួយ​គ្នា​បង្ហោះ​នៅក្នុង ធា​ច​បៀ​កៀ នោះ ហើយ ។​ប្រហែល​ជា​កន្លះ​ឆ្នាំ​មកហើយ​ដែល គឹម លីហ្សា បានបង្ហាញ រូប​ថត​បុរស​ម្នាក់​នោះ​តាមរយៈ ធា​ច​បៀ​កៀ បន្ទាប់ពី​លេចឮ​ថា នាង​បាន បញ្ចប់​ទំនាក់ទំនង​ជា​មួយ​លោក អេ​ឡិច ចិន្ត្រា ។ តាម​ការលើកឡើង របស់​អ្នក​ដែល​បាន​ស្គាល់​បុរស​ម្នាក់​នោះ​បាន​អះអាង​ថា កន្លងមក គឹម លីហ្សា និង​បុរស​ម្នាក់​នោះ មិន​ត្រឹមតែ​ធ្លាប់​ដើរ​កម្សាន្ត​ជាមួយគ្នា​នៅក្នុង ស្រុក​ខ្មែរ​នោះទេ គឺ​ថែមទាំង​ធ្លាប់​ចេញ​ទៅ​លេង​នៅ​ប្រទេស​ជិតខាង ថែមទៀត​ផង ។​

​ប្រភព​ដដែល​បាន​លើកឡើង​ទៀតថា បុរស​ម្នាក់​នោះ​ឈ្មោះ ធី ជា កូន​របស់​មន្ត្រីរាជកា​រ​ម្នាក់ មានមុខមាត់​ក្នុងសង្គម ហើយ​បុរស​ម្នាក់​នោះ ចាក​ចេញពី​ស្រុក​ខ្មែរ ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រហែល​ជាង​៣ ឆ្នាំ​ហើយ ។ លោក ធី មិន​ធ្លាប់​បាន​រៀបការ​នោះទេ ហើយ​បាន​មក​ស្រុក ខ្មែរ​កាលពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១២ ដើម្បី​ដើរ​កម្សាន្ត​ជាមួយ គឹម លីហ្សា ។​

​ពាក់​ពន្ធ័​នឹង​រឿងនេះ គឹម លីហ្សា បាន​និយាយប្រាប់​ទាំង​ភ្ញាក់ផ្អើល​ថា ខ្ញុំ​ឆ្ងល់​ដល់​ហើយ​បង​! តើ​ពួកគេ​បានដឹង​រឿង​នេះ​មកពីណា​? ទើបបានជា ថ្មីៗ​នេះ អ្នក​ដែល​ស្គាល់​ខ្ញុំ​ម្នាក់ៗ នាំគ្នា​ខ​ល​មក​សួរ​ខ្ញុំ​រហូត ដែល​ខ្ញុំ​ខ្លួនឯង អត់​បាន​ទាំង​ដឹង​ខ្លួន​ផង​ហ្នឹង (​សើច​) ។​

​គឹម លីហ្សា បាន​បន្ថែមទៀតថា ក្រែងលោ​គេ​យល់ច្រឡំ​ខ្ញុំ​ជាមួយ កញ្ញា អា​លីហ្សា ទេ​ដឹង​? ព្រោះ​នាង​ប្រហែល​ជា​រៀបការ​ក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​! ។ ចំណែក​ខ្ញុំ​វិញ គឺ​អត់​មាន​ទេ ហើយ​បើ​មាន​មែន​នោះ ខ្ញុំ​ទៅ​លាក់ លៀម​ធ្វើ​អ្វី បើ​គ្រាន់តែ​រឿង​រៀបការ​ហ្នឹង​! ហើយ​បើ​សង្ស័យថា ខ្ញុំ​មាន គម្រោង​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​នោះ គឺ ប្រហែលជា​មិន​អាច​នោះទេ ។ រវាង​គាត់​និង​ខ្ញុំ គឺ​រាប់អាន​គ្នា​ដូច​ជា​បង ប្អូន​អ៊ីចឹង ។​

​នាង​បន្ត​ថា កន្លង​មក​ពួក​យើង​បាន​ដើរ​កម្សាន្ត​ជាមួយ​គ្នា​មែន នៅ ក្នុង​ស្រុក​ខ្មែរ ដោយសារ​ការ​រាប់អាន​នោះ មាន​តាំងពី​ពួកយើង​នៅ​ក្មេងៗ មកម្ល៉េះ ព្រោះ​ខ្ញុំ​និង​ប្អួន​របស់​គាត់​ជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​រៀន​ជាមួយគ្នា។ ធម្ម​តា​ ខ្ញុំ​ជា​តារា​សិល្បៈ ប្រសិនបើ​ស្និទ្ធស្នាល​ជាមួយ​បុរស​ណា​ម្នាក់ គឺ​ច្បាស់​ជា មាន​គេ​ចាប់អារម្មណ៍​គិតថា ជា​សង្សារ​នឹង​គ្នា​មិន​ខាន​ឡើយ ។ ដូចជា​ខ្ញុំ និង​លោក អេ​ឡិច ចិន្ត្រា អ៊ីចឹង ពេល​ដែល​ចាប់​ដៃគូរ​ជា​មួយ​គ្នា​ក្នុង​ការ សម្តែង​នរណា​ក៏​ថា យើង​ទាំង​ពីរ​នាក់​ជា​សង្សារ​នឹង​គ្នា​ដែរ ។ ក្រោយមក​នៅ​ពេល​ដែល​ពួក​យើង​លែង​ទៅ​ណា​មក​ណា ជាមួយគ្នា ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​ទៀត​ដែរ ។​

​ទោះបីជា គឹម លីហ្សា បាន​បដិសេធថា នាង​គ្មាន​ពិធី មង្គលការ​កើតឡើង ដូច​ពាក្យ​គេ​លេចឮ​ក៏ដោយ តែ​នាង មិន​ហ៊ាន​សន្យា​ទេ​ថា មង្គលការ​របស់​នាង​នឹង​មិន​កើត ឡើង​ក្នុង​ឆ្នាំ​២០១៣​នោះឡើយ ។ នាង​និយា​យ​ថា ឱ្យ​ខ្ញុំ​សន្យា យ៉ាងម៉េច​បង​! ព្រោះ​មង្គលការ​គ្មាន​នរណា​មើលឃើញ នោះទេ ជួនកាល​ខ្ញុំ​និយាយថា អត់​មាន​រៀបការ​ក្នុងឆ្នាំនេះ ទេ តែ​លុះ​ដល់​ពីរ​ទៅ​បី​ខែ​ខាងមុខ​ទៀត ស្រាប់តែ​ខ្ញុំ​ស្គាល់ បុរស​ណា​ម្នាក់ ហើយ​​ចំណែក​ចាស់ទុំ​ក៏​ត្រូវរ៉ូវ​គ្នា​ទៅទៀត រួច​រៀបចំ​មង្គលការ​តែ​ម្តង ។ ហេតុផល​នេះ​ហើយ​ដែល​ខ្ញុំ មិន​ហ៊ាន​សន្យា​ទេ ខ្លាច​ខុស​សម្តី​ខ្លួនឯង ៕​




សូមជួយផ្តល់មតិ និងចែករំលែក

Play Now