បច្ចុប្បន្ននេះកុំព្យូទ័របានសកម្មភាពដើរតួជាចំណែកមួយក្នុងការ ប្រើជីវិតប្រចាំថ្ងៃរបស់មនុស្សជំនាន់ថ្មី ដើម្បីស្វែងរកចំណេះដឹង ការបំពេញការងានិងបង្កើនភាពសប្បាយរីករាយរបស់ពួកគេ។ យើងក៏បានដឹងផងដែរថាកុំព្យូទ័រមានប្រយោជន៏យ៉ាច្រើនជួយមនុស្សឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ប៉ុន្តែក្នុងនោះក៏គួរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថាផងដែរ ជាពិសេសវាបង្កផលប៉ះពាល់ទៅ ដល់សុខភាពភ្នែករបស់អ្នកប្រើបានដោយខ្លឹមសារComputer Vis-ionSyndrome (CVS)។ បើតាមខ្លឹមសារនៅក្នុងលិខិតរបស់វិទ្យាស្ថានពិសោធន៏វិទ្យាសាស្ត្ររបស់ប្រទេសថៃ កាលពីខែឧសភាកន្លងមកនេះបានបង្ហើបឲ្យដឹងថា អាការៈកុំព្យូទ័រ VisionSyndromeបាន រកឃើញរហូតដល់៧៥ភាគរយនៃមនុស្សដែលប្រើកុំព្យូទ័រតាមរយៈពេលយូរ។ ក្រុមអាការៈ CVS មានអាការៈនឹងមូលហេតុអាចសរុបបានគឺនឹងសង្កេតបានថា មាន អាការៈប៉ព្រិចកាន់តែតិចដងដោយនៅសល់ត្រឹមតែ៦-៨ដងក្នុងមួយនាទី ស្របពេលដែល មនុស្សទូទៅមានអត្រាប៉ព្រិច១៦-២០ដងក្នុង១នាទី។ មូលហេតុដោយសារពួកគេប្រឹងសំលឹងមើលជាប់គ្នារយៈពេលយូរធ្វើឲ្យស្បែកភ្នែកស្ងួតហើយក្រហាយផ្សា។
អាការៈដែលកើតឡើងនោះមានមូលហេតុមកពីពន្លឺដែកជះចេញពីកុំព្យូទ័រមកខ្លាំងពេក ឬអាចមកពីពន្លឺក្នុងកុំព្យូទ័រមិនគ្រប់គ្រាន់ ធ្វើឲ្យកើតពន្លឺខ្លាំងឬពន្លឺតិចចូលភ្នែកអ្នកប្រើប្រាស់ បង្កជាអាការៈហត់នឿយកែវភ្នែកបានយ៉ាងងាយ។
អេក្រង់រូបភាពក៏ជាកត្តាមួយសំខាន់ចាំបាច់ត្រូវសម្រួលរលកពន្លឺនៅត្រង់មុខកុំព្យូទ័រ ឬ Refresh Rate ។ ភាគច្រើនសំរួលនៅត្រង់កម្រិត 60hzទើបធ្វើឲ្យកើតពន្លឺប៉ព្រិចបង្កឲ្យរូប ភាពនៅលើកញ្ចក់អេក្រង់លោត ធ្វើឲ្យអ្នកប្រើប្រាស់ចាំបាច់សំរួលកែវភ្នែកដើម្បីហ្វូកាស ជាថ្មីគ្រប់ពេលវេលាដែលជាចំណុចនេះហើយធ្វើឲ្យកែវភ្នែកហត់នឿយនោះ។ រយៈចំងាយពីអ្នកវាយនិងមុខកុំព្យូទ័រមិនបានសមរម្យក៏អាចធ្វើឲ្យខំប្រឹងមើលខ្លាំងដែរ ហើយចំណុចនេះហើយបង្កឲ្យកើតអាការៈឈឺកែវភ្នែកនិងឈឺក្បាលបាន៕