Play Now

អាយុ១៩ឆ្នាំសោះមានទំងន់ជាង៣០០គីឡូក្រាម

កញ្ញា Georgia Davis ពេលនេះកំពុងតែមានការភ័យព្រួយ​យ៉ាង​ខ្លាំង​ដោយ​សារ​តែនាងមានទំងន់ដល់ទៅ២៩៦គ.ក។ តែដោយសារតែ​មានការជួយជ្រួមជ្រែងពីគិលានុ បដ្ឋាយិកានៅមន្ទីរពេទ្យ ក្មេងស្រី១៩ឆ្នាំនេះបានសំរក់ទំងន់បានជិត ១៣០គ.ក ប៉ុន្តែក្រោយមកនាងមិន​អាចតបអាហារបាន គាត់ក៏​ឡើងទំងន់វិញ។ ដោយសារតែមានធាត់ និងមានទំងន់ធ្ងន់ពេកធ្វើអោយកញ្ញា Georgia មិនអាចធ្វើ​ការ​បំលាស់​ទី​ទៅណា​បាន​ឡើយ គឺគាត់នៅអង្គុយតែលើសាឡុងតែប៉ុណ្ណោះ។ កាលពីខែមិថុនាឆ្នាំ​មុខនាង​បាន​ចំណាយ​ប្រាក់​អស់​១៦ម៉ឺន​ដុល្លារ​​សំរាប់​ធ្វើការ​វះកាត់សំរកទំងន់ តែក្រោយពីត្រលប់មកស្នាក់នៅឯផ្ទះរបស់គាត់វិញ ដោយសារតែមិន​អាច​តម​អាហារ​បានទើប​ធ្វើអោយនាងឡើងទំងន់លើសដើម គឺឡើងរហូតដល់ទៅ៣៣១គ.ក។ សង្ឃឹមថានាងនឹងមានសុខភាពល្អ និងអាចធ្វើការសំរក​ទំងន់​បានជោគជ័យ។

សូមជួយផ្តល់មតិ និងចែករំលែក

Play Now