Play Now

ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​ពូកែ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​ស្អុយ​

រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ មិថុនា​ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​លក់​ដី​ខ្យល់​ និង​ចេញ​មូល​ប្បទាន​បត្រ​អត់​សាច់​ប្រាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​ អាសន្ន​ រង់​ចាំ​ការ​ស៊ើប​អង្កេត​ និង​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ។
ស្ត្រី​ជាប់​ចោទ​រូប​នេះ​ឈ្មោះ​ ម៉ឹង​ ដាវី​ អាយុ​៣៧​ឆ្នាំ​​ ជា​អាជីវ​ករ​ មាន​ទីលំ​នៅ​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ បើ​តាម​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ គឺ​យោង​ទៅ​លើ​កំណត់​ហេតុ​របស់​លោក​ ឯក​ ឆេង​ហួត​ ព្រះ​រាជ​ អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ស្តី​ពី​ការ​ឃាត់​ខ្លួន​ ។
ជា​មួយ​នេះ​ ដោយ​បាន​ឃើញ​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ អុឹម​ សា​រ៉ា​យ៉ា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​២៩​ ផ្លូវ​លេខ​៧១​BT សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ និង​ចម្លើយ​ជន​ត្រូវ​ចោទ​ដែល​មាន​តម្រុយ​ និង​ភ័ស្តុ​តាង​ស៊ី​សង្វាក់​គ្នា​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ​ ម៉ឹង​ ដាវី​ បាន​ប្រព្រឹត្ត​បទ​ល្មើស​មាន​ចេតនា​ធ្វើ​ឱ្យ​ខូច​ខាត​ប្រយោជន៍​អ្នក​ដទៃ​ដោយ ​ការ​ដក​ប្រាក់​គណនី​សម្រាប់​ទូទាត់​មូល​ប្ប​ទាន​បត្រ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​អត់​លុយ​ ។​
សកម្ម​ភាព​នេះ​ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​អំឡុង​ឆ្នាំ​២០១២​ ទៅ​លើ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ តាម​រូប​ភាព​យក​ប្រាក់​គេ​ ហើយ​គ្រាន់​តែ​ដើរ​ចង្អុល​ដី​ខ្យល់​ និង​ប្រគល់​មូលប្ប​ទាន​បត្រ​ធនា​គារ​អត់​សាច់​ប្រាក់​ទៅ​គេ​វិញ​ ។ ពាក់​ព័ន្ធ​ដូច​អង្គ​ហេតុ​បាន​រៀប​រាប់​ខាង​លើ​ ទើប​តំណាង​អយ្យ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅ​ក្រម​ឱ្យ​ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​រូប​នេះ​តែ​ ម្តង​ ៕​

យានអវកាស​ចិន Shenzhou-10 វិល​ត្រលប់មក​ផែនដី​វិញ​ហើយ

គម្រប​ក្បាល​គ្រាប់ នៃ Shenzhou-10 ដែល​ផ្ទុក​អ​វ​កា​យានិក​ចិន ៣ នាក់ បាន​វិល​ត្រលប់មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​ធ្វើ​បេសកកម្ម​រយៈពេល ១៥ ថ្ងៃ នៅក្នុង​លំហ​អាកាស​មក​នោះ ។​
អាវ​កាស​យានិក​ទាំងនោះ បានធ្វើ​ដំណើរ​តាម​យានអវកាស​ចិន Shenzhou-10 ឡើងទៅ​កាន់​កន្លែង​ពិសោធន៍​លំហ​អាកាស​របស់​ចិន Tiangong-1 ។​
​ពួកគេ​បានបញ្ចប់​លំ​ហាត់​ចត​ដោយ​ដៃ និង​អវកាសយានិក Wang Yaping ក៏បានផ្តល់​មេរៀន​ជា​វីដេអូ ត្រលប់មក​ផែនដី ដល់​និស្សិត​បាន​យល់ដឹង​ផងដែរ ។ Shenzhou-10 គឺជា​យានអវកាស​សម្រាប់​ធ្វើ​បេសកកម្ម​លំហ​អាកាស​ដោយ​ដៃ​លើក​ទី​៥ និង​បាន​កើតឡើង ១០ ឆ្នាំ​មកហើយ បន្ទាប់ពី​ត្រូវបាន​ប​ញ្ចូ​ន​អវកាសយានិក​ម្នាក់ ទៅកាន់​លំហ​អាកាស​លើកដំបូង​នោះ ។​
​ស្ថានីយ៍ទូរទស្សន៍​រដ្ឋ​ចិន បានបង្ហាញ​ឲ្យ​ឃើញថា គម្រប​ក្បាល​គ្រាប់ នៃ Shenzhou-10 បាន​ចុះចត​នៅ​វាលស្មៅ នៅក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង នៅវេលា​ម៉ោង ០៨ និង ០៧ នាទី ព្រឹក​ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ។ មេបញ្ជាការ​បេសកកម្ម លោក Nie Haisheng គឺជា​ជន​ទី​១ ដែល​បាន​ចាក​ចេញពី​គម្រប​ក្បាល​គ្រាប់ នៅ​ម៉ោង ០៩ និង ៣១ នាទី ហើយ​បន្ទាប់មក គឺ​ក្រុមការងារ​របស់គាត់​ដែលមាន​ឈ្មោះ Wang Yaping និង Zhang Xiaoguang ។​
​សារព័ត៌មាន​ចិន​បាន​និយាយថា អវកាសយានិក​ទាំងនោះ ក៏​ត្រូវការ​ពេលវេលា ដើម្បី​សម្រួល​ខ្លួន​របស់​ពួកគេ​ឲ្យ​បានល្អ​ផងដែរ ទៅនឹង​កម្លាំង​ស្រូប​ទាញ​នៃ​ផែនដី មុនពេល​ផុស​ខ្លួន​ចេញពី​គម្រប​ក្បាល​គ្រាប់​លំហ​អាកាស​នេះ ។ សូមបញ្ជាក់ថា លោក Nie គឺជា​អ្នក​បេសកកម្ម​ពីមុន​មួយរូប ដែល​បាន​ចំណាយពេល​ច្រើន​ម៉ោង នៅក្នុង​លំហ​អាកាស ជាង​អ្នក​ដទៃទៀត រហូតដល់​ទៅ ៤៧០ ម៉ោង សម្រាប់​បេសកកម្ម​ពី​២​លើក​របស់គាត់ -​នេះ​បើ​យោងតាម​ភ្នាក់ងារ​ស៊ីន​ហួរ​ឲ្យ​ដឹង ៕​
ប្រភពពី ខ្មែរស្ថាបនា

តារាចម្រៀង គង់ ចាន់​រដ្ឋា មាន​បុរស​ក្រៅ​ស្រុក​សូម​ស្អំ​បេះដូង​លុប​ស្នេហ៍​ចាស់​ចោល​

តារាចម្រៀង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី ប្រិយមិត្ត​ហ្វេ​ប៊ុក ជាមួយនឹង​ការ​ច្រៀង បង្ហើរ​សំនៀង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ច្បាម ​ប្រជាប្រិយភាព​មិនតិច​នោះទេ ជាពិសេស​ទទួល​បានកា​រ​ស្នើរ​សុំ​ឲ្យ​ច្រៀង​ពី​បុរស​នៅ​ក្រៅ​ស្រុក ជាច្រើន​ផងដែរ​តាមរយៈ​បទ​សម័យ​ចាស់​។​ទន្ទឹម​ជាមួយនឹង​ភាព​ល្បី​មិន​ដាច់​ នេះដែរ ទោះ​នាង​មិន​ឈរជើង​ជាមួយនឹង​ផលិតកម្ម​ធំៗ​ក្នុងស្រុកមែនពិត​ តែ​កេរ្តិ៍ឈ្មោះ​នាង កំពុង​ហក់លោត មិន​ចាញ់​តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ធំៗ​ប៉ុន្មាន​នោះ​ទេ​។ ថ្មីៗ​នេះដែរ ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យដឹងថា គង់ ចាន់​រដ្ឋា កំពុង​ឈឺចាប់​រឿង​ស្នេហា​ចាស់ តែ​ក៏​មាន​បុរស​ក្រៅ​ស្រុក​ជាច្រើន​សូម​ស្អំ​បេះដូង នាង​លុបដាន ​ស្នេហ៍​ចាស់​ចោល ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា ។​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យដឹង​បន្ត​ថា បុរស​ដែល​ចូល​មក​ស្អំ បេះដូង​របស់​នាង មិន​ចាញ់ ស្នេហ៍​ចាស់​ប៉ុន្មាន​នោះទេ ហើយ​ជា​អនិជ​ន​ក្រៅប្រទេស​។​
​ជួប​ជាមួយ​នឹង គង់ ចាន់​រដ្ឋា តាមរយៈ​ទូរស័ព្ទ​ដៃ​នៅ​រសៀល​នេះ ដែរ​នាង​បានឲ្យដឹងថា “​រឿង​ពាក្យ​ច​ចាម​អារាម​នោះដែរ វា​ជា​រឿង​ពិត តែ​នាង​សូម​មិន​បញ្ចេញ​ឈ្មោះ ថា​បុរស​រូប​នោះ​គេ​រស់នៅ​ប្រទេស​ណា គ្រាន់តែ​ដឹងថា ជា​អនិកជន​ក្រៅ​ស្រុក​បាន​ហើយ​”​។​នាង​បាន​បន្ត​ឲ្យដឹងថា បុរស​ដែល​រស់​នៅ​ក្រៅ​ស្រុក​នោះ មិន​ចាញ់​បុរស​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា​ប៉ុន្មាន​ឡើយ តែ​ទាស់​តែ​ពេល​នេះ នាង​មិន​អាច​ប្រាប់​បានទេ ព្រោះ​ថា​រវាង​នាង និង​គេ ហាក់បីដូច​ជា​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​។​តែ​បើ​សិន​ជា​រឿង​នេះ​ ប្រាកដប្រជា នាង​មិន​លាក់លៀម​អ្វី​ទាំងអស់​នឹង​បង្ហាញ​មុខ​គូស្នេហ៍​នេះ​ឲ្យ​សាធា​ណៈ​ជន​ បាន​ដឹង​តែ​ម្តង​ថា បុរស​ដែល​ចូល​ស្អំ​បេះដូង​នាង ស្អាត​ប៉ុណ្ណា​នោះ​។​
​ក្រៅ​ពី​រឿង​ទាក់ទិន​នឹង​អ្នក​មក​ចូល​ស្អំ​បេះដូង​នេះដែរ នាង​បាន​ប្រាប់ឲ្យដឹង​ថា នាង​កំពុង​ត្រៀម​ចេញ​វ៉ុល​ថ្មី​បែប​សម័យ​ថ្មី នៅ​ក្នុង​ផលិតកម្ម បុប្ជា ដែល​ក្នុងនោះ​នាង​បាន​ថត​ចំនួន ៧ បទ រួចរាល់​ហើយ​តែ​មិនដឹងថា ចេញ​ទាំង​ព្រម​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕





ប្រភពព័ត៌មានពី៖ ដំណឹង

វីដេអូ ៖ បុរសម្នាក់ចេះហោះ ដោយប្រើដៃម្ខាងតោងរថយន្ដក្រុង

បុរសម្នាក់នេះបានធ្វើឲ្យអ្នកដំណើរ និងអ្នកទស្សនាតាមប៉ុស្ដិ៍ទូរទស្សន៍ និងគេហទំព័រអនឡាញជាច្រើននាក់ មានចម្ងល់ នឹងទង្វើដ៏អស្ចារ្យរបស់គាត់។ តើធ្វើយ៉ាងណាទើបគាត់អាច ប្រើដៃម្ខាងដាក់ជាប់នឹងរថយន្ដក្រុង ដែលកំពុងតែធ្វើដំណើរបាន?
បុរសម្នាក់នេះមានឈ្មោះថា Dynamo គឺជាអ្នកលេងសៀកដ៏ឆ្នើមម្នាក់ ហើយគ្មាននរណាម្នាក់ដឹងពីវិធី នៃការតោងរថយន្ដហោះខ្ពស់ពីដី របស់គាត់នោះទេ។ នៅពេលដែលគាត់សំដែរ គឺមានទឹកមុខរីករាយ ដែលបានជិះឆ្លងកាត់ស្ពាន Westminster កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យ៉ាងណាមិញ យើងបានប្រទះឃើញបុរសម្នាក់ទៀត ឈ្មោះ Johan Lorbeer បានសំដែងនូវ សកម្មភាពស្រដៀងគ្នាទៅនឹងបុរសខាងលើ ដោយគាត់ប្រើដៃដាក់ជាប់នឹងជញ្ជាំង តែនៅពេលដែលគាត់ចុះពីលើជញ្ជាំងនោះមក ឧបករណ៍មួយដែលធ្វើពីដែក ដែលអាចទ្រទំនន់របស់គាត់បាន។ ហើយសកម្មភាពរបស់គាត់ ក៏ត្រូវបានចុះផ្សាយនៅគេហទំព័រ news.com.au របស់អូស្ដ្រាលីផងដែរ ដែលបានផ្សាយថា គាត់ប្រើប្រាស់ដៃក្លែងក្លាយ ជាប់ជាមួយនឹងជញ្ជាំង ហើយដៃមែនទែន ដាក់ទីក្នុងអាវ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូខាងក្រោម? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សហភាព​សហជីព​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​សង្គ្រោះ​ជាតិ

សហភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃពុធ​ ទី២៦ ខែមិថុនា​នេះ​ បាន​ផ្ញើ​លិខិត​​អំពាវ​នាវ​ដល់​សមាជិក, កម្មករ, និយោជិត, គ្រូបង្រៀន, មន្ត្រី​រាជការ និង​ប្រជា​ពល​រដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​ បោះ​​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែកក្កដា​ខាង​មុខ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ក្នុង​ សន្និសីទ​កាសែត​នាទី​ស្នាក់​ការ​ក្រុង​ភ្នំពេញ​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​លោក​ចេញ​សេច​ក្តី​អំពាវ​នាវ​​នេះ​គឺ​ដោយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ល្អ និង​ជួយ​គិត​គូរ​ពី​សុខ​ទុក្ខ​មន្ត្រី​រាជ​ការ, គ្រូ​បង្រៀន, សិស្ស​និស្សិត និង​កម្មករ​ឲ្យ​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រម្យ​ ជា​ពិសេស​ ឲ្យ​ប្រទេស​ជាតិ​គោរព​សិទ្ធិ​មនុស្ស​ និង​គ្មាន​ការ​គំរាម​កំហែង។
ដូចគ្នាដែរ​សំរាប់​សហព័ន្ធ​និស្សិត​បញ្ញ​វន្ត​កម្ពុជា​នៅ​ ថ្ងៃទី​២៦ ខែ​មិថុនា ក៏​បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​ របស់​ខ្លួន​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ពិសេស​យុវជន​សិស្ស, និស្សិត, បញ្ញ​វន្ត ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ ​ខែ​កក្កដា​ខាង​មុខ​កុំបីខាន​ព្រោះ​ថា ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់ ​ដើម្បី​ជំរុញ​ឲ្យ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​មាន​ការ​ផ្លាស់​ប្តូរ​។
លិខិត​ដដែល​បញ្ជាក់​ថា បើ​បង​ប្អូន​​បោះ​ឆ្នោត ឬ​សំរេច​ចិត្ត​ត្រូវ​​នោះ​ ជីវភាព​របស់​បង​ប្អូន​នឹង​ប្រសើរ​ឡើង​ ហើយ​សង្គម​ជាតិ​នឹង​មាន​ការ​រីក​ចំរើន។ ដូច្នេះ​សូម​បង​ប្អូន​បោះ​ឆ្នោត​ស្រប​​តាម​សតិ​សម្ប​ជញ្ញៈ​ពិត​ប្រាកដ ​របស់​បង​ប្អូន​ម្នាក់ៗ​ដោយ​សេរី។
ការបោះ​ឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​ឆ្នាំ ២០១៣​ខាង​មុខ​។ ការ​បោះ​ឆ្នោតនេះ មាន​គណបក្ស​នយោ​បាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង។
រីឯយុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៣​៕
ប្រភពពី វិទ្យុអូស្ត្រាលី

ខឹង​ប្រពន្ធ​កូន​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ជក់​មិនបាន ទាញ​ដាវ​ប្រុង​កាប់សម្លាប់ តែ​ត្រូវ​សម​ត្ថ​កិច្ច​ចាប់​ក្របួច​ជាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ដ៏​ងប់​ង​ល់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ង​កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាបខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​យុវជន​រូបនេះ បានធ្វើ​សកម្មភាព​ទាញ​ដាវ​បម្រុង​កាប់​ប្រពន្ធ​និង​កូន ដោយសារតែខឹង​​រកលុយ​ទិញ​ថ្នាំញៀន​ឲ្យ​ខ្លួនជក់​បានគ្រប់​គ្រាន់​​មិនបាន​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​ញៀន​ថ្នាំ​រហូត​ដល់​ថ្នាំ​បាត់​បង់​ស្មារតី​ យក​ដាវ​ប្រុង​កាប់សម្លាប់​ប្រពន្ធ និង​កូន​ខាង​លើ​នេះ​មានឈ្មោះ សឺ​ង សុភ័ក្ត្រ អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គឺ​ជនល្មើស​ខាងលើ​បាន​បង្ខំ​ប្រពន្ធ​និង​កូនប្រុសដែល​ទើបតែ​ មាន​អាយុ​១​០​​ឆ្នាំ ​ឱ្យ​រកលុយ​ទិញ​ថ្នាំ មកឱ្យ​ខ្លួន​ជក់​។ ពេលនោះ​ប្រពន្ធ​ក៏​សុខចិត្ត​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​យកលុយ​ទៅ​ទិញ​ ថ្នាំញៀន​ឱ្យ​ប្ដី តែ​លោក​ប្តី​ជ​ក់នៅ​មិនទាន់​អស់ចិត្ត​ក៏បាន​ដេញ​ឱ្យ​ទៅរក​បន្ថែមទៀត ពេល​រក​មិនបាន​ក៏​ទាញ​ដាវ​គំរាម​ប្រុង​កាប់សម្លាប់ ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​រត់គេចខ្លួន​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ ​ចាប់ខ្លួន​លោក​​ប្តី​ដ៏​ចោលម្សៀត​នេះ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នាក់ការ​ប៉ូលិស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ គួរ​បញ្ជាក់​ផងដែរថា បញ្ហា​ថ្នាំញៀន​គឺជា​ក្តីកង្វល់​ដ៏​ធំ​មួយ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ខំប្រឹងប្រែង​ធ្វើការ​លុប​លំ​បាត់ ព្រោះ​ថ្នាំញៀន​គឺជា​ប្រភព​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ជាច្រើន​នៅក្នុង​សង្គម ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែចៀស​វៀង​ឲ្យ​ឆ្ងាយ​ និង​ត្រូវ​ និយា​យថា​ទេ ចំពោះ​គ្រឿងញៀន​៕
ប្រភពពី វត្តភ្នំ

ឮ​ថា​និស្សិត​ចូលរួម​ហែ​ក្បួន​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ម្នាក់​១​ម៉ឺន​រៀល

ប្រភព​ព័ត៌មាន​ពី​ក្រុម​និស្សិត​រៀនសូត្រ​នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​ នានា​នៅ​រាជធានី​ភ្នំពេញ ​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​យុទ្ធ​នា​ការ​ឃោសនាបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នីតិកាល ​ទី​៥​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ តទៅ​ ចំពោះ​និស្សិត​ដែល​បាន​ចូលរួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ នឹង​ទទួល​បាន​ប្រាក់​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ ។​
​ប្រសិនបើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ គឺ​និស្សិត​ជា​ច្រើន​នាក់​នឹង​អាច​ចូល​រួម​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ គាំទ្រ​ឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​និស្សិត​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ នយោបាយ​កាន់​អំណាច​ផ្ដល់​ផលប្រយោជន៍​ឱ្យ​វិញ​ ដូច​ជា​អាច​បន្ធូរបន្ថយ​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័​ ណ្ឌ​មន្ដ្រីរាជការ​ពេល​បញ្ចប់​ការ​ សិក្សា​ជា​និស្សិត​ ជាដើម​…​។​ល​។​
​និស្សិត​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​ វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ​ប្រមាណ​២៥​នាក់​ ដែល​ត្រូវ​បាន​សាកសួរ​ហើយ​ត្រៀមខ្លួន​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៣​ស្អែក​នេះ​ បាន​និយាយ​ថា​ រឿង​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ចេះ​តែ​ទៅ​ចូលរួម​ហើយ​ ដើម្បី​ផ្គាប់ចិត្ដ​ប្រធាន​សមាគម​និស្សិត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ ទទួល​បាន​ផលប្រយោជន៍​ផង​ ប៉ុន្ដែ​ដល់​ពេល​បោះ​ឆ្នោត​ក្នុង​ បន្ទប់សម្ងាត់​ គឺជា​ករណី​ផ្សេង​ ៕
see more at : http://www.dtn7.com

លួច​កុំ​ព្យូរ​ទ័រ​គេ​បាន​មួយ​យប់​ ព្រឹក​ឡើង​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើ​ការចាប់​ឃាត់ខ្លួន​យុវតី​ម្នាក់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ កន្លង​ទៅ​ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​១៩២៨ ក្រុម៦ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំ​ពេញ​​ថ្មី ខណ្ឌ​សែន​សុខបន្ទាប់ពី​យុវតី​ខាងលើនេះ បានធ្វើ​ស​កម្មភាព​កុំព្យូទ័រយួរ​ដៃ​ ១គ្រឿង កាលពី​រសៀល​​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០១៣ ។
​បើតាម​ប្រភពព័ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា យុវតី​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ចាន់ សុខ​នាង អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០៦ ផ្លូវ​លេខ​១៥០ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ កេង ឌី​ណា​។​
​ប្រភព​ដដែល​បាន​បន្ត​ទៀតថា យុវតី​និង​ជនរងគ្រោះ​ទើបតែ​ស្គាល់គ្នា​បាន​មួយរយៈ​ពេល​ខ្លីប៉ុណ្ណោះ​ គឺ​ស្គាល់​គ្នា​តាម​រយៈ​​ការជួបគ្នា​នៅ​ក្នុង​ស្តា​ម៉ា​ត​តូ​តា​ល់មួយ​ កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បបួល​ជនសង្ស័យ​ទៅលេង​បន្ទប់​​ជួល​របស់ខ្លួន លុះមួយសន្ទុះ​ក្រោយមក ខណៈពេលដែល​ជនរងគ្រោះ​បាន​ភ្លេចខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​លួច​យក​កុំព្យូទ័រ​រត់គេចខ្លួន​បាត់​ស្រមោល​។​
​បន្ទាប់ពី​លួចបាន​ហើយ ជនសង្ស័យក៏​បាន​យក​កុំព្យូទ័រ​នោះ​ទៅ​ផ្ញើទុក​​នៅ​មិត្តភក្តិរបស់​ខ្លួន​ ឈ្មោះ ញាញ់​ ហើយ​ចូល​ទៅលេង​នៅ​ក្នុង​ក្លឹប​កម្សាន្ត ម៉ូ​ណា​កូ រហូតដល់​វេ​លា​ទៀប​ភ្លឺ​។ លុះពេលដែល​ជនសង្ស័យ​ចេញពី​ក្លឹប​មកវិញ ក៏​ជួប​ជនរងគ្រោះ​ហើយក៏​ត្រូវ​​សម​ត្ថ​កិច្ច​​ចុះ​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដង ។​
​បច្ចុប្បន្ន​យុវតី​ខាងលើ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ ច្បាប់​៕
see more at : http://www.watphnom-news.com

បក្ស​ប្រជាជន​មិន​ចូល​រួម​វេទិកា​ស្តី​ពី​ការ​បោះឆ្នោត

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ម្តង​ទៀត​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ ពិភាក្សា​វែក​ញែក​អំពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឡើយ​បើ​ទោះ​បី​ជា​ សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិនិត្យ ​នៅ​ក្នុង​វេទិកា​នេះ​ក៏​ដោយ។ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រជាជន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា ពី​តំណាង​ជា​ច្រើន​មក​ពី​គណបក្ស​តូចៗ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៅ​លើ​ក្តី​បារម្ភ​អំពី​ការ​បោះឆ្នោត​ដែល​លើក ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ។ ខណៈ​ដែល​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​ដឹក​នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​នៅ​ក្នុង​ដំណើរ​ការ​មុន​ពេល​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​បាន​ខក​ខាន​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ចូល​រួម​ឡើយ​ហើយ​ លើក​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បដិសេធ​មិន​ចូល​រួម​ពិភាក្សា​ផង​ដែរ។
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា​៖ «​យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​របស់​គណបក្ស​សំខាន់ៗ ទាំង​នោះ​ដោយ​ការ​មិន​ចូល​រួម​របស់​ពួក​គេ​វា​មាន​ន័យ​ថា ពួក​គេ​មិន​ផ្តល់​តម្លៃ​ចំពោះ​ក្តី​បារម្ភ​ក៏​ដូច​ជា​សំណូមពរ របស់​ប្រជា​ពលរដ្ឋ​ឡើយ»។
អ្នក​វិភាគ​នយោបាយ លោក កែម ឡី ដែល​បាន​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នោះ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​វា​យឺត​ពេល​សម្រាប់​ក្តី​បារម្ភ របស់​សាធារណជន​ដែល​ត្រូវ​យក​មក​ដោះស្រាយ​ក្តី​គណបក្ស​នយោបាយ​អាច​«ឮ​សំឡេង​ ពី​ប្រជាជន​»នៅ​ក្នុង​វេទិកា​នេះ​។ បញ្ហា​ក្តី​បារម្ភ​ទាំង​នោះ​រួម​មាន​ការ​អំពាវនាវ​ឲ្យ​មាន​វិសោធនកម្ម​ចំពោះ ​ច្បាប់​បោះឆ្នោត​និង​កំណែ​ទម្រង់​អ្នក​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​ជាដើម។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ពួក​គេ​ត្រូវ​តែ​ចែក​រំលែក​ទស្សនៈ​របស់​ខ្លួន​ដើម្បី​ជជែក​វែកញែក​ជាមួយ​ មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពលរដ្ឋ និង​សាធារណជន​នៅ​ទី​នេះ​គណបក្ស​ប្រជាជន​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពួក​គេ​ត្រូវ​តែ​មក​ហើយ​យក​ពេល​វេលា​មួយ​ចំនួន​ធ្វើ​ការ​ចែក​រំលែក និង​ទឡ្ហីករណ៍​ថា តើ​អ្វី​ដែល​បាន​កើត​ឡើង​ខុស​ឬ​ត្រូវ​»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន កំពុង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ការងារ​សម្រាប់​ប្រជាជន​ជា​ជាង​ការ​ជជែក​គ្នា។ លោក​បាន​ថ្លែង​ថា​៖ «វា​ជា​ពេល​ធ្វើ​ការងារ​មិន​មែន​ជា​ពេល​ជជែក​ទៀត​ទេ​។ ទុក​ឲ្យ​គណបក្ស​ដែល​ចូល​ចិត្ត​ជជែក ជជែក​ទៅ ប៉ុន្តែ​យើង​ជា​គណបក្ស​ប្រជាជន ជា​អ្នក​ធ្វើ​យើង​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដើម្បី​អង្គុយ​និង​ពិភាក្សា​ ទេ.យើង​មិន​មែន​ធ្វើ​ការ​ដើម្បី​ភាព​ល្បី​ខ្លួន​ឯង​ទេ​ប៉ុន្តែ​យើង​ធ្វើ​ការ ​ដើម្បី​ជីវិត​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន»។
ដោយ​អវត្តមាន​របស់​គណបក្ស​កាន់​អំណាច​តំណាង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ ការ​បោះឆ្នោត​លោក កែវ ផល្លា ត្រូវ​បាន​វាយ​ប្រហារ​ពី​គ្រប់​ផ្នែក​និង​បាន​សង្កត់​ធ្ងន់​ទៅ​ចំណុច​ដែល​ថា គ.ជ.ប អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​។ លោក​ថ្លែង បន្ទាប់​ពី​ឆ្លើយ​សំណួរ​លំបាកៗ ដែល​មាន​ចាប់​ពី​បញ្ហា​សិទ្ធិ​បោះឆ្នោត​របស់​កម្មករ​ចំណាក​ស្រុក​រហូត​ដល់​ លទ្ធភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​ថា​៖ «ហេតុ​អ្វី​អ្នក​មិន​យល់​អ្វី​ដែល​ច្បាប់​និយាយ​ថា​វា​លំបាក​ឲ្យ​មាន​ការ​ សន្ទនា​ដែល​ប្រកប​ដោយ​ហេតុ​ផល​សូម​អាន​ច្បាប់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​មុន ​ពេល​អ្នក​លើក​ចំណុច​ណា​មួយ»។ លោក​បន្ថែម​ថា​៖ «អ្នក​ទាំង​អស់​គ្នា​ដឹង​ថា នេះ​គឺ​ផ្អែក​ទៅ​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​សភា​គឺជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​អាច​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​គ.ជ.ប មិន​អាច​ធ្វើ​សេចក្តី​ព្រាង​ណា​មួយ​បាន​ទេ»។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ចាន់រិទ្ធិ​បាន​ថ្លែង​ថា ទាំង​គ.ជ.ប និង​រដ្ឋាភិបាល កំពុង​ព្យាយាម​គេច​ចេញ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​ដាក់​ការ​ ទទួល​ខុស​ត្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​បន្ថែម​ថា​៖ «បញ្ហា​ប្រឈម​នេះ​គឺ​មិន​មែន​អំពី​ការ​អនុញ្ញាត​ឬ​ការ​មិន​អនុញ្ញាត​នោះ​ទេ​ ប្រសិន​បើ​មាន​ឆន្ទៈ​នយោបាយ​ចង់​ធ្វើ​ឲ្យ​មាន​ច្បាប់​ប្រសើរ​ខ្ញុំ​ប្រាកដ​ ថា អ្នក​អាច​រុញ​វា​ចេញ​បាន»។
ទន្ទឹម​នឹង​នេះ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ខុមហ្វ្រែល បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​វិភាគ​កំណត់​ត្រា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​មុន​។ ក្នុង​ចំណោម​ការ​សន្យា​គោល​នយោបាយ​សរុប​៤៨​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​មុន ​មាន​តែ​គោល​នយោបាយ​ចំនួន​១០​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​ការ​ សន្យា​របស់​ពួក​គេ ក្លាយ​ជា​រូបិយ​គ្រប់​គ្រាន់​ដើម្បី​វាយ​តម្លៃ​ដោយ ខុមហ្វ្រែល ដែល​រក​ឃើញ​ថា គោល​នយោបាយ​ចំនួន​៥​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​ពេញ ​លេញ​ក្នុង​អំឡុង​អាណត្តិ​ទី​បួន​របស់​គណបក្ស​ប្រជាជន។ គោល​នយោបាយ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន រួម​មាន​ការ​ធ្វើ​ឲ្យ​កើន​ឡើង GDP សម្រាប់​មនុស្ស​ម្នាក់​លើស​៨៧០ ដុល្លារ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ហោច​ណាស់​មួយ​ភាគរយ ក្នុង​មួយ​ឆ្នាំ​និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការ​ចំនួន​ ២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
គោលដៅ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​មិន​គ្រប់​គ្រាន់​រួម​មាន​ការ​ អប់រំ​ថ្នាក់​បឋមសិក្សា ជា​ចំា​បាច់​នៅ​ត្រឹម​ឆ្នាំ​២០១០ ការ​បង្កើត​មូលនិធិ​សន្តិសុខ​សង្គម និង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ចំនួន ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។
លោក គល់ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា សមាជិក​សង្គម​ស៊ីវិល​អ្នក​នយោបាយ​និង​និស្សិត​៧៥ នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​ដាក់​ពិន្ទុ​ជា​សាធារណៈ​ទៅ​លើ​គោល​នយោបាយ ​ដទៃៗ​ដែល​មិន​អាច​ត្រូវ​បាន​ពិនិត្យ​ច្បាស់​លាស់​ដោយ​ក្នុង​នោះ ៦០ ភាគរយ​នៃ​អ្នក​ចូល​រួម​បាន​ផ្តល់​ការ​ដាក់​ពិន្ទុ​អវិជ្ជមាន​ខ្ពស់​ទៅ​លើ​ គោល​នយោបាយ​ដទៃ​ភាគ​ច្រើន។
ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​វិសមភាព​ជំរុញ​សន្តិសុខ​ ស្បៀង​អាហារ​និង​ការ​នាំ​មក​នូវ​សុវត្ថិភាព និង​ស្ថិរភាព​ដល់​ប្រជាជន​កម្ពុជា​។ លោក​អះ​អាង​ថា ៨០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​រីករាយ​ជាមួយ​រដ្ឋាភិបាល៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

រដ្ឋាភិបាល​កម្ពុជា រិះគន់​របាយ​ការណ៍​ទម្លាក់​ថ្នាក់​កម្ពុជា​ពី​ការ​ជួញ​ដូរ​មនុស្ស

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​បាន​ទិតៀន​យ៉ាង​ចាស់​ដៃ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ដោយ​អះ​អាង​ថា របាយ​ការណ៍​នោះ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ និង​ការ​វាយ​តម្លៃ​ដោយ​ស្រពេច​ស្រពិល។ របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​(TIP) របស់​ក្រសួង​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​បញ្ចុះ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​កម្រិត​មួយ​សម្រាប់​ប្រទេស​ដែល​មិន​អាច​ផ្តល់​ភ័ស្តុតាង​គ្រប់​គ្រាន់​ហើយ​ថា ជាង​នេះ​ទៅ​ទៀត​ពួក​គេ​កំពុង​តែ​ព្យាយាម​បំពេញ​តាម​ស្តង់ដារ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​កម្រិត​អប្បបរមា។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយ​ការណ៍​នោះ ភាគ​ច្រើន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ហើយ​បាន​ចាត់​ទុក​ផ្នែក​ខ្លះ​នៃ​របាយ​ការណ៍​នេះ​ថា​«​គួរ​ឲ្យ​អស់​សំណើច​»។ សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ​បាន​បន្ត​ថា​៖​«​ភាគ​ច្រើន​នៃ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​នេះ បាន​ធ្វើ​ឡើង​តាម​ការ​សន្និដ្ឋាន​ជា​ទូទៅ ឬ​មិន​មាន​ព័ត៌មាន​ពិត​ប្រាកដ​»។ សេចក្តី​ថ្លែង​ការណ៍​ដដែល បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កម្ពុជា​បាន​ជំរុញ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ធ្វើ​ឡើង​ក្នុង​បំណង​បង្ក្រាប​ការ​ជួញ​ដូរ​ដែល​របាយ​ការណ៍​នេះ​«​មាន​ចេតនា»​ធ្វើ​មិន​ដឹង​មិន​ឮ​ដើម្បី​រិះគន់​លើ​ចន្លោះ​ប្រហោង​នៃ​ដំណើរ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា។ របាយ​ការណ៍ TIP បាន​វិនិច្ឆ័យ​ជា​ពិសេស​លើ​ឆន្ទៈ​និង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ជា​ជាង​ទំហំ​នៃ​បញ្ហា​របស់​ប្រទេស​នេះ។

ចុចមើលបន្ត ៖ http://www.postkhmer.com/

Play Now