ភ្នំពេញ ៖ អ្នកនិយាយរឿងកំប្លែង ១រួបដែលគេធ្លាប់ឃើញមុខនៅក្នុង កញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ក្នុង កម្មវិធី ៩នាទីនៃសំណើចនោះ ពេលនេះបាន ទទួលមរណភាពទៅហើយដោយជំងឺរលាកតម្រងនោម និងទល់លាមក ហើយ ទើបឈឺត្រឹមតែ១សបា្ដហ៍ប៉ុណ្ណោះ ។
លោក ព្រហ្ម ពេជ្រ បានទទួលមរណ ភាពនៅពេលក្រុមគ្រួសារបានដឹកចេញ ពីមន្ទីរពេទ្យឯកជនបាយ័នទៅមន្ទីរពេទ្យ កាល់ម៉ែត ក៏បាន ដាច់ខ្យល់ស្លាប់តាម ផ្លូវតែម្ដង ។
អ្នកនិយាយរឿងកំប្លែង ជា ព្រហ្មពេជ្រ ហៅតាពេជ្រ បានទទួលមរណភាពនៅ វេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១២ ក្នុងអាយុ៤៨ឆ្នាំ ។ លោកមានប្រពន្ធឈ្មោះរស់ បូសានី អាយុ៤៦ឆ្នាំ មានកូន៣នាក់ប្រុស១ស្រី ២ ។ លោកព្រហ្មពេជ្រ មានមុខងារ ជានាយរងការិយាល័យលេខាធិការដ្ឋាន អង្គភាពទីចាត់ការបំភ័ន្ដអក្ខរ នៃអគ្គ បញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និង មានឋានន្ដរស័ក្ដិវរសេនីយ៍ទោ គាត់ បានចូលបម្រើការងានៅឆ្នាំ១៩៧៩ ហើយបានរៀបកានៅឆ្នាំ១៩៩៣ ។
លោក ជា ព្រហ្មពេជ្រ កើតក្នុងឆ្នាំ ១៩៦៤ នៅសង្កាត់ច្បារអំពៅ រាជធានី ភ្នំពេញ សព្វថ្ងៃរស់នៅភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។ កាលពីឆ្នាំ១៩៨៨ លោកបាន ប្រឡងចម្រៀងនៅទូរទស្សន៍ជាតិកម្ពុជា ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ផងដែរ ។
ការទទួលមរណភាពរបស់លោក ព្រហ្មពេជ្រ ចាត់ទុកជាការបាត់បង់ សិល្បករវោហាបែបកំប្លែងមួយក្នុងរង្វង់ សិល្បករខ្មែរគួរឱ្យសោក ស្ដាយបំផុត ៕
ប្រភព: សារព័ត៌មាន នគរវត្ត