ភ្នំពេញ: មាស សុខសោភា បានជួបវិតបត្តិស្នេហ៍ជាមួយបុរសខ្មែរសញ្ញាតិកាណាដា។ ឥឡូវនាងមិនបានធ្វើអោយរឿងរ៉ាវ ជូរចត់ ក្នុងជីវិតស្នេហា ធ្វើអោយនាង ងងឹតផ្លូវការងារឡើយ។ នាងឥឡូវកំពុងតែ សម្រុកធ្វើយ៉ាងណា អោយល្បីល្បាញ នៅក្នុងពិភពសិល្បះ ដូចភាពលេចធ្លោ ដែលធ្លាប់ទទួលបាន ដល់កំពូល នាឆ្នាំពី២០០៨ និង២០០៩។ នាង មិនទាន់អាចក្តាប់ឱកាសនោះសាជាថ្មីនៅឡើយទេ បើទោះបីជាមានការទទួលស្គាល់ពីសំណាក់អ្នកគាំទ្រជាទូទៅថា នាងជាអ្នកចម្រៀង មានសំឡេងល្អ ពិបាករកបានក៏ដោយ។ ម្យ៉ាងទៀត នាង ត្រូវផ្តួលដៃគូរ ដែលជាកញ្ញារូបស្រស់នោះគឺ ឱក សុគុន្ធកញ្ញា ជាមុនសិន ប្រសិនបើចង់បានទីផ្សារដ៏ធំធេងដូចកាលពី២ ឬ ៣ឆ្នាំ មុននោះ។ ប៉ុន្តែដូចជាពិបាកពេកហើយ ព្រោះសុគន្ធកញ្ញា ពេលនេះហាក់បីដូចជាកំពុងរីកមុខរីកមាត់ក្នុងទីផ្សារចម្រៀង។ ជូនពរនាង អោយជោគជ័យ នៅក្នុងអាជីព៕ ប្រភព ស៊ីអីអិន
Play Now
Play Now