Play Now

តារាចម្រៀង​ខ្លះ ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​កាណាដា​

ភ្នំពេញ: ​សេចក្តីរាយការណ៍​ព័ត៌មាន បានឲ្យដឹងថា តារា​កម្ពុជា​មួយចំនួន ស្ថិតនៅក្នុង​បញ្ជីខ្មៅ​របស់​ប្រទេស​កាណាដា​។ តារា​ទាំងនោះ រួមមាន ដូចជា កញ្ញា យ៉ុង ចាន់​កណ្ណិកា​, ម៉ូ​លី​វី​, ពេជ្រ សោភា​, លោក យន់ សុភាព និង មាស សុខ​សោភា​។ នេះ​បើ​យោង​តាម​ទស្សនា​វ​ដ្តី អង្គរ​ធំ​។​

​ខណៈពេលដែល មាស សុខ​សោភា ពុំ​ទាន់​ត្រឡប់​មក​ដល់​ស្រុកកំណើត​វិញ​នោះ ទស្សនា​វ​ដ្តី​អង្គរ​ធំ បានឲ្យដឹងថា តារា​រូប​នេះហាក់បីដូចជាពុំ​សូវ​សប្បាយចិត្តចំពោះ​ពាក្យ​លេចឮ​ព័ត៌មាន​ថា នាង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​កាណាដា  ហើយ​នាង​ត្រូវតែ​វិល​មក​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពី​បាន​វេច​សំពាយ ចេញទៅ​រក​ប្រាក់ កាលពី​ថ្ងៃ​ទី​១៦ សីហា​។​

​លោក​ សុខ រតនៈ ជា​បងប្រុស បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា “​មិនដឹង​បញ្ហា​បញ្ជីខ្មៅ​អី​នោះទេ ព្រោះ​ប្អូនស្រី​ទៅ​ច្រៀង​នៅ​បរទេស អត់​ដែល​មាន​រឿង​អី​ទេ តែ​ប្រហែលជា​មាន​បញ្ហា​ក្នុង​ការរស់នៅ​ហួសកំណត់​លើ​វី​សា (Visa) ក៏​មិនដឹង​”​។

​កន្លងមក​ មាន​តារា​ចម្រៀង​ខ្លះ​បាន​ទៅ​ច្រៀង​នៅ​កា​ដា​ណា​ បន្ត​ស្នាក់​នៅ​ហួសកំណត់​ទិដ្ឋាការ (Visa) ព្រមទាំង​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​ទៀត​ផង និង​តារា​ចម្រៀង​ដទៃទៀត ម្ចាស់ Sponsor បានឲ្យ​ទៅ​ដើ​រលេងតែ​ ១​យប់ ប៉ុន្តែ​ទៅ​បាត់ ៣-៤​យប់ ក៏មាន​៕​

Source : cen

សូមជួយផ្តល់មតិ និងចែករំលែក

Play Now